អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ

AKP ប៉ៃលិន ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនា ផ្លូវក្រាលកៅស៊ូ១ខ្សែ ទទឹង២០ម៉ែត្រ ប្រវែងជាង៧គីឡូម៉ែត្រ ទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលជិតសម្រេចបាន១០០% តាមផែនការគ្រោងទុក ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
រូបថត៖ AKP-ប៉ៃលិន