ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ជូនពលរដ្ឋ នៅស្រុកសាលាក្រៅ

AKP ប៉ៃលិន ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
រូបថត៖ AKP-ប៉ៃលិន