ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣

AKP ត្បូងឃ្មុំ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ដោយមានការ​អញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល​សាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ​សាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តត្បូងឃ្មុំ ។

រូបថត៖ AKP-ត្បូងឃ្មុំ