រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីដាំកូនឈើ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

AKP កំពង់ាចាម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើដែលមាន កូនឈើគ្រញូង បេង នាងនួន ធ្នង់ និងឈើទាល ជាព្រះរាជ អំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ប្រទានជូនដល់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២០នេះ នៅក្នុងបរិវេណ សួនច្បារមុខមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់​កំពង់ចាម​ ខេត្តកំពង់ចាម។

រូបថត៖ ឆាយ មុ៉ត​