កូរ៉េខាងត្បូងស្វែងរកការបញ្ជូនថ្មាំថ្នំារេមដេសស៊ីវា (remdesivir) ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនជាង ៥.០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.០៧.២០)

កូរ៉េខាងត្បូង៖ សមាជិកសភា​របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ៨ ខែកក្កដាថាប្រទេសកូរ៉េខាងត្បូង​បានស្នើដល់រោងចក្រ​ផលិតឱសថអាមេរិកឈ្មោះហ្សីលីដ  (Gilead) ឲ្យផ្គត់ផ្គង់ឲ្យបានគ្រប់គ្រានូវថ្នាំរេមដេសស៊ីវា  (remdesivir)  ​ដើម្បីធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនជាង ៥.០០០​នាក់ព្រមទាំងដើម្បីរៀបចំទប់ទល់​នឹងការឆ្លងនៃ​រលកទីពីរ។

ថ្នាំ រេមដេសស៊ីវា (remdesivir) ជាថ្នាំព្យាបាលមួយក្នុងចំណោមថ្នាំព្យាបាលមួយចំនួនទៀតដែល​ត្រូវបានបង្ហាញថា​មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលវីរុសកូវីដ១៩ ដូច្នេះហើយទើបមានតម្រូវការខ្ពស់។

ប៉ុន្តែមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីរោងចក្រផលិតឱសថនោះ  នឹងត្រូវផ្គត់ផ្គង់ថ្នាំនោះស្ទើរតែទាំងអស់ឲ្យ​ទៅសហរដ្ឋអាមេរិកក្នុងរយៈពេលបីខែខាងមុខនេះ។