ដ្រូនចំនួន ៣០០ គ្រឿងបានហោះពីលើទីក្រុងសេអ៊ូលដើម្បីថ្លែងអំណរគុណដល់បុគ្គលិកជួរមុខនិងលើកទឹកចិត្តដល់វិធានការបង្ការវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.០៧.២០

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រើប្រាស់ដ្រូនចំនួន ៣០០ គ្រឿងហោះសម្តែង​អំណរគុណដល់​បុគ្គលិកជួរមុខ​និងដើម្បីលើកទឹកចិត្តដល់ប្រជាជនឱ្យបន្តធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩។

ដ្រូនទាំងនោះត្រូវបានបង្ហោះដោយបង្កើតជារូបភាពរបស់បុគ្គលិកពេទ្យនៅក្នុងឧបករណ៍ការពាររួមជាមួយរូបភាពនៃការលាងដៃ, មនុស្សពាក់ម៉ាសមុខនិងមនុស្សដែលស្ថិតនៅគម្លាតគ្នាទៅវិញទៅមក។

ដើម្បីចៀសវាងកុំអោយមានមនុស្សច្រើនកុះករប្រមូលផ្តុំគ្នាមើលទស្សនីយភាពនោះ   អាជ្ញាធរមិនបានជូនដំណឹង​ជាមុនទេ អំពីការបង្ហោះ ដ្រូននេះ  ។