វីរុសកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ជម្រើសនិងតម្លៃស្បៀងអាហារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.០៧.២០)

អ្នកជំនាញបាននិយាយ​​ថា   ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យចំណូលរបស់កសិករធ្លាក់ចុះ   ​និងស្បៀងអាហារនិង​ផលិតផលស្រស់ ៗ  ឡើងថ្លៃ ហួសពីកម្រិតជីវភាពរបស់ពលរដ្ឋ  ។

វីរុសរាតត្បាតកូវីដ១៩ កំពុងប៉ះពាល់ដល់ខ្សែសង្វាក់នៃតម្លៃម្ហូបអាហារដោយសារវិធានការបិទប្រទេសនិងការរឹត ត្បិតការនាំចេញដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បញ្ហានេះបានជះឥទ្ធិពលអាក្រក់ដល់ជម្រើសចំនីអាហាររបស់អ្នកប្រើប្រាស់និងបង្កការគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់ជនក្រីក្រនិងជនងាយរងគ្រោះផងដែរ។

កសិដ្ឋាននិងវិស័យកសិកម្មកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មដោយសារវិធានការគម្លាតសង្គមនិងការធ្លាក់ចុះនៃកម្មករចំណាកស្រុក។