ឯកឧត្តម នួន ច័ន្ទរិទ្ធ អញ្ជើ្ជញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទូលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើ្ជញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោក ជួប ចំរើន ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង និងលោក អ៊ូ ហេង ជាអនុប្រធានសាខា នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ អ៊ុង ហុងលៀង