មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានភាពវិជ្ជមាននៅឡើយ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ទោះបីជាវិបត្តិកូវីដ១៩ បាន វាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ តែក្នុងរយៈពេល៥ខែដំបូង ក្នុង ឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានភាពវិជ្ជមាននៅឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេល កន្លង មកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ ដេរកម្ពុជា មានការ ធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាម៉េរិកមួយចំនួន បានផ្អាក ការបញ្ជាទិញសិន ព្រោះតែវិបត្តិកូវីដ១៩។ ឯកឧត្ដមបានបញ្ជាក់ថា ប៉ុន្តែបើយើងមើលវត្ថុ ផ្សេងទៀតដែល យើង នាំចេញ យើងអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្មទំនិញមិន មែន កាត់ ដេរដូចជាកង់ អេឡិចត្រូនិក គឺវាកើន។ ក្នុងរយៈពេល៥ខែ ដំបូងនេះ ការនាំចេញ របស់យើងធៀបនឹងឆ្នាំទៅ មិនទាន់អវិជ្ជមាននោះទេ នៅបូកនៅឡើយ។ ឯកឧត្ដម បានលើកឡើងថា ក្នុងរដូវកាលកូវីដ១៩នេះ រាជរដ្ឋាភិបាល ត្រៀមថវិកាជាតិ ប្រមាណ ជាង១,០០០លានដុល្លារអាម៉េរិក។ ឯកឧត្ដមបានថ្លែងថាចំណាយទៅលើកូវីដ ចង់សរុបថា មួយចុងក្រោយសរុបទៅនេះ យើងត្រៀមលុយចំណាយទៅលើកូវីដ១៩ ទាំង ជំងឺ ទាំងផលប៉ះពាល់សង្គម និងជួយដល់វិស័យឯកជនជាលុយថវិកាជាតិ មាន ចំនួន,១៦៤លានដុល្លារ

ជាមួយគ្នានេះដែរ ឯកឧត្ដមបានបន្ដថា សម្រាប់ជំនួយសង្គម រាជរដ្ឋាភិបាល បានត្រៀមថវិកាចំនួន៣០០លានដុល្លារ សម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលវិបត្ដិកូវីដ១៩នេះ។ទន្ទឹមនេះ ក្នុងខែសីហា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងកើនចំនួន២ម៉ឺនគ្រួសារបន្ថែមទៀត ហើយរាជរដ្ឋាភិបាល បានត្រៀម ថវិកា ទុករួចរាល់ហើយផងដែរ ដើម្បីចំណាយទៅលើពួកគេ។ឯកឧត្ដមរដ្ឋលេខាធិការ ប្រចាំការបានបញ្ជាក់បន្ថែមថា មូលនិធិកូវីដ១៩ដែលបានមកពីមន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធនានា ចូលរួមបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួននោះ ដែលរហូតមកដល់ពេលនេះ កើន ឡើងដល់២០លានដុល្លារហើយ។ ទាក់ទងនឹងការខ្ចីលុយពីបរទេសយកមកប្រើប្រាស់ ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជានោះ ឯកឧត្ដម វង្សី វិស្សុត បានឱ្យដឹងថា កម្ពុជានៅខ្ចីលុយពី បរទេសតិចនៅឡើយ។

ឯកឧត្ដមបានបន្ថែមថាដោយសារយើង នៅជំពាក់បំណុលគេនៅតិច យើងសព្វថ្ងៃ គ្រាន់តែនៅខ្ចីគេទេយើងមិនទាន់អីទេ អារឿងខ្ចីលុយ ខ្ចីគេមិនទាន់ខ្ចីអស់ផង គេមកអង្វរ ឱ្យ ខ្ចី យើងមិនទាន់ប្រើអស់ផងបំណុលយើងនៅទាប ដូច្នេះយើងនៅមានផ្លូវសម្រាប់ខ្ចី ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ប៉ុន្តែការខ្ចីលុយគេច្រើនលើសលុប មិនអាច ដោះស្រាយបញ្ហាបានទេ ដែលតម្រូវឱ្យមានការចាយឱ្យចំមុខ និងការចាយទៅ តាមនីតិវិធី មួយដើម្បីឱ្យមានប្រសិទ្ធភាព ការប្រើប្រាក់កម្ចី និងធនធានសាធារណៈទាំងអស់ផងដែរ៕

ដោយ ប៊ុនរិទ្ធ