ឯកឧត្តម វង្ស៊ី វិស្សុត អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់​ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញធ្វើសន្និសីទ​សារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅ​នឹងវិបត្តិជំងឺកូវីដ-១៩ ដើម្បីផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់សាធារណជនទូទៅ ឱ្យបានស្វែងយល់​កាន់តែច្បាស់ សំដៅជួយដល់​វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និង​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ​ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

រូបថត៖ សួស សាវី