វីរុសកូវីដ ១៩ នឹងធ្វើឱ្យយុវជនឥណ្ឌូនេស៊ីបាត់បង់ការងារកាន់តែច្រើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៧.២០)

ឥណ្ឌូនេស៊ី៖ វីរុសកូវីដ១៩ បានបន្តធ្វើឲ្យល្បឿនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីថយចុះហើយបញ្ហានេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់និស្សិតទើបតែបញ្ចប់ការសិក្សាថ្មីៗដែលនឹងត្រូវចូលប្រឡូកក្នុងទីផ្សារការងារជាលើកដំបូង។

ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះដល់ ២,៩៧ ភាគរយក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ   ​   ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមកាត់បន្ថយការជ្រើសរើសបុគ្គលិកថ្មីចាប់តាំងពីដើមខែមីនាមក។

តាមការអង្កេតសិក្សាបាននិយាយថាមុនពេលមានវីរុសរាតត្បាតអត្រាអ្នកអត់ការងារធ្វើអាយុចាប់ពី ១៥ ទៅ ២៤ ឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ីគឺខ្ពស់បំផុតទី ២ រួចទៅហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។