ប្រទេសថៃបដិសេធរបាយការណ៍ដែលចោទថាមានការធ្វើបាបសត្វស្វា ដោយឲ្យឡើងបេះផ្លែដូង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០៨.០៧.២០)

ថៃ៖ សត្វស្វាឡើងបេះផ្លែដូងនៅក្នុងប្រទេសថៃគឺជាទិដ្ឋភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមមួយហើយក៏បានក្លាយជាបញ្ហាពាណិជ្ជកម្មដ៏រសើបផងដែរ ខណៈដែលសកម្មជនការពារសត្វរបស់អង់គ្លេសបានអះអាងថាសត្វស្វាអស់ទាំងនេះត្រូវបានគេធ្វើបាបនិងបង្ខំឱ្យធ្វើយ៉ាងដូច្នេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានច្រានចោលការចោទប្រកាន់ដែលថាប្រជាជនថៃបានប្រព្រឹត្តអំពើអមនុស្សធម៌ទៅលើសត្វ ហើយបានប្រកាសថាការប្រមូលផលដូងដោយសត្វស្វានេះមិនមែនជាផ្នែកសំខាន់មួយនៃឧស្សាហកម្មដូងនោះទេ។

សូមបញ្ជាក់ផងដែរថារដ្ឋាភិបាលថៃបាននាំចេញខ្ទីសដូងទៅក្រៅប្រទេសមានតំលៃ ៣៩៥ លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះមាន ៧១ លានដុល្លារបាននាំចេញទៅកាន់សហភាពអឺរ៉ុបនិងអង់គ្លេស។