ជនជាតិអាមេរិករាប់លាននាក់បានផ្លាស់ទីលំនៅដោយសារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប៊្លូមប៊ើច (០៨.០៧.២០)

អាមេរិក៖ ការរាតត្បាតនៃវីរុសកូវីដ១៩ដែលបានឆ្លងដល់ជនជាតិអាមេរិកជិត ៣ លាននាក់និងបានសម្លាប់ប្រជាជនជាង ១៣០.០០០ នាក់ ក៏បានបណ្តាលធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅផងដែរ។

បើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ៣ ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានផ្លាស់ទីលំនៅជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ហើយមាន ៦ ភាគរយនិយាយ​ថា   មានគេបាន​ចូលមករស់នៅក្នុងផ្ទះជាមួយខ្លួនដោយសារតែ វីរុសកូវីដ១៩ ។

សរុបទៅមនុស្សពេញវ័យលើសពីមួយនាក់ក្នុងចំណោមប្រាំនាក់បានផ្លាស់ប្តូរទីលំនៅ     ឬក៏មានការផ្លាស់មកនៅជាមួយគ្នា  ឬ  ក៏បានដឹងថា មានការ​ផ្លាស់ទីលំនៅដោយសារវីរុសនេះ។