ក្រុមហ៊ុនទទួលបោះផ្សាយកាសែតនៅចក្រភពអង់គ្លេសកាត់បន្ថយបុគ្គលិកចំនួន ៥៥០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៧.២០)​

អង់គ្លេស៖ ក្រុមហ៊ុនទទួលបោះផ្សាយកាសែតដេលីមៀរឿ   (Daily Mirror) និង ដេលីអិចប្រេស (Daily Express) របស់ចក្រភពអង់គ្លេស ឈ្មោះ រីច (Reach)  គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ៥៥០ នាក់ដោយសារវីរុសកូវីដ១៩ បានជំរុញឱ្យប្រជាជនភាគច្រើនតាមដានព័ត៌មានតាមអ៊ិនធឺណេតវិញ និងដោយសារការធ្លាក់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមកាសែត   ។

ក្រុមហ៊ុនទទួលបោះផ្សាយគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកប្រហែល ៥៥០ នាក់នោះស្មើនឹង ១២ ភាគរយនៃបុគ្គលិកសរុបរបស់ខ្លួនព្រោះក្រុមហ៊ុនត្រូវការសន្សំការចំណាយប្រចាំឆ្នាំចំនួនដល់ទៅ ៣៥ លានផោនស្មើរនឹង ៤៣ លានដុល្លារអាមេរិក ។

ម្ចាស់ក្រុមហ៊ុនទទួលបោះផ្សាយបាននិយាយថាប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ២៧,៥ ភាគរយនៅក្នុងត្រីមាសទី ២  ដោយសារការថយចុះនូវចំនួនកាសែត និងការផ្សាយពាណិជ្ជកម្ម។