ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន EZECOM ស្តីអំពីប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់​ប​ទ​ប​​ង្ហា​ញរបស់ក្រុមហ៊ុន EZECOM ស្តីអំពី ប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅអ​គ្គ​នា​យ​​កដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូ​វនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផេកដដែលបានផ្សព្វផ្សាយថា​ បទបង្ហាញរបស់ក្រុមហ៊ុន EZECOM នាពេលនេះ ក៏​មា​ន​ការអញ្ជើញចូលរួមពី ឯក​ឧ​ត្ត​ម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អ​នុ​ប្រ​ធាននាយកដ្ឋាន និង​ម​ន្ត្រី​ពា​ក់​ព័ន្ធមួយចំនួនទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម តំណាងក្រុមហ៊ុន EZECOM បានធ្វើបទបង្ហាញពីសារៈសំខាន់នៃ​ប្រ​ព័​ន្ធ​តា​ម​ដា​ន និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះថា ប្រព័ន្ធនេះអាចឱ្យដឹងពី ប្រជាពលរដ្ឋ និងជនបរទេស ដែ​លបានធ្វើដំណើរមកកម្ពុជា និងតាមបណ្តាទីកន្លែងនានា អាចឱ្យដឹងមុខ និង​ទ​ប់​ស្កា​ត់​បា​ន​ទា​ន់ពេលវេលា។

បន្ទាប់ពីស្តាប់បទបង្ហាញរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមា​ន​ប្រ​សា​ស​ន៍គាំទ្រចំពោះប្រព័ន្ធនេះ ហើយខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាន​សិទ្ធិ​ត្រឹ​ម​តែ​ធ្វើ​លិ​ខិ​ត​ទៅអន្តរក្រសួង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍​ បានថ្លែ​ង​អំ​ណ​រ​គុ​ណ​ដ​ល់​ក្រុ​ម​ហ៊ុ​ន EZECOM ដែលបានផ្តល់ម៉ាស់ និងជែលលាងដៃ សម្រាប់​អ​គ្គ​នា​យ​ក​ដ្ឋា​ន​អ​ន្តោ​ប្រវេសន៍ យកទៅប្រើប្រាស់ក្នុងយុទ្ធនាការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕

ដោយ គង់ សិរីរ័ត្ន( រួបភាពៈផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍)