ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងវិស្វកម្មព្រលានយន្តហោះ លេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ នៃកងយោធាមួកខៀវកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន​គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្ម​ថែរក្សា​សន្តិភាពអង្គការ​សហប្រជាជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកងវិស្វកម្មព្រលានយន្តហោះ លេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ(EOD) លេខ៨៨២ នៃកងយោធាមួកខៀវកម្ពុជា ដែលត្រៀមចេញ ទៅបំពេញបេសកកម្ម​សន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នាពេលខាងមុខ នៅសាលាហ្វឹកហ្វឺន​កងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ក្រសួងការបរទេស