លោកជំទាវ ឱ វណ្ណឌីន និងតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ធ្វើទស្សនកិច្ចនៅមណ្ឌលចត្តាឡីស័កច្រកអូរបីជាន់

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០–

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និងលោកស្រី Li Ailan តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីវិធានការអនុវត្តនានារបស់ គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក ច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

រូបថត៖ AKP-បន្ទាយមានជ័យ