ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសជប៉ុនត្រូវជួបឧបសគ្គដោយសារភ្លៀងខ្លំាង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី  (០៧.០៧.២០)

ជប៉ុន៖ ភ្លៀងធ្លាក់ជោកជំាកាលពីថ្ងៃទី ០៦ ខែ កក្កដា នេះ បានធ្វើឲ្យរំាងស្ទះដល់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់នៅតំបន់ភាគនិរតីប្រទេសជប៉ុន នៅពេលដែលបុគ្គលិកជួយសង្គ្រោះរាប់ពាន់នាក់ កំពុងតែស្វែងរកអ្នកដែលនៅរស់រានមានជីវិត ក្នុងហេតុការទឹកជំនន់ និងបាក់ដីនោះ ។

មានមនុស្សចំនួន ៥០ នាក់ ត្រូវគេបារម្ភថា បានស្លាប់ក្នុងហេតុការទឹកជំនន់ និងបាក់ដីនោះ ដែលកើតមានកាលពីថ្ងៃទី ០៤ ខែ កក្កដា កន្លងមកនេះ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ បានអំពាវនាវដល់ពលរដ្ឋឲ្យខិតខំការពារខ្លួន ក្នុងហេតុការដ៏អាក្រក់នេះ ។​​