មានការបារម្ភថាជំងឺគ្រុនផ្តាសាយជ្រូកអាចនឹងក្លាយជាជំងឺរាតត្បាតបន្ទាប់ពីកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី  (០៧.០៧.២០)

តាមការសិក្សរបស់អ្នកវិទ្យាសាស្ត្រ  បានឲ្យដឹងថា ពិភពលោកបាននិងកំពុងមានការបារម្ភអំពីជំងឺឆ្លងនានា អស់ជាច្រើនឆ្នំាមកហើយ ។  មុនពេលកូវីដ ១៩ រាតត្បាត គេបានយកចិត្តទុកដាក់ការពារទប់ទល់នឹងជំងឺផ្តាសាយ ។

ការសិក្សា បានបង្ហាញថា  ធំងឺផ្តាសាយ មានកើតឡើងរាប់លានករណី ជារៀងរាល់ឆ្នំា បណ្តាលឲ្យមានមនុស្សស្លាប់រាប់រយពាន់នាក់ ។  ជំងឺផ្តាសាយដែលកើតមាននោះ បង្កឡើងដោយវីរុសផ្តាសាយប្រភេសទ ប៊ី (B) ។

ក្រៅពីវីរុសផ្តាសាយប្រភេទ ប៊ី  ក៏នៅមានវីរុសផ្តាសាយប្រភេទផ្សេង ៗ  ទៀតដែរ  ដែលបង្កឡើងដោយសត្វ ដូចជាប្រភេទវីរុស អេ (A) ដែលចេញពីបក្សី ។