ឯកឧត្តម នួន ច័ន្ទរិទ្ធ ឯកឧត្តម ស្បោង សារ៉ាត់ និងឯកឧត្តម ជា សុមេធី អញ្ជើ្ជញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង

AKP ព្រៃវែង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទូលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើ្ជញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ដែលលោក មួង ដារ៉ា ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងថ្មី ជំនួសលោក កាំង លាង ដែលត្រូវទៅកាន់មុខតំណែងថ្មី នារសៀលថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ។

រូបថត៖ អ៊ុង ហុងលៀង