ប្រជាពលរដ្ឋទទួលជោគជ័យ ក្នុងការចិញ្ចឹមកង្កែបយកសាច់តាមបែបបច្ចេកទេសកសិកម្ម នៅក្នុងឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានទទួល ជោគជ័យក្នុងការចិញ្ចឹមកង្កែបយកសាច់តាមបែប បច្ចេកទេសកសិកម្ម ដែលធ្វើឱ្យជីវភាព រស់ របស់ពួកគាត់កាន់តែធូរធារជាងមុន និងបាន ជួយ បង្កើនចំណូលបន្ថែមទៀតនៅក្នុង គ្រួសារ។ ជាក់ស្ដែង អ្នកស្រី ខុម ចាន់ថុលដែល ជា សមាជិកក្រុមកែលម្អជីវភាព នៅភូមិ សេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ទទួលបានជោគជ័យខ្លាំងក្នុងការចិញ្ចឹមកង្កែប យក សាច់ ក្រោយពីទទួលបានការបណ្ដុះបណ្ដាល បច្ចេក ទេស ពីមន្ត្រីបច្ចេកទេស នៃមន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ជាលទ្ធផល កង្កែបក្រោយចិញ្ចឹម រយៈពេល៤០ថ្ងៃ មានការធំធាត់រហ័សគឺកង្កែបចំនួន ៧ក្បាល ស្មើនឹង១គីឡូក្រាម ដែលធ្វើឱ្យ មានចំណាប់អារម្មណ៍ទៅដល់កសិករផ្សេងទៀត នៅក្នុងមូលដ្ឋានយ៉ាងខ្លាំង និងមានការ អនុវត្ត តាមចំនួន០៥គ្រួសារដោយចាប់ផ្តើមជា មួយ នឹង កូន កង្កែបចំនួន ,០០០ក្បាល។

លោក ជៀង សារិទ្ធ ប្រធានសម្របសម្រួលកសិកម្ម នៃគម្រោងTSSD-AF និងជា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ប៉ុន្មានឆ្នាំ ចុង ក្រោយនេះ របរចិញ្ចឹមកង្កែបហាក់មានការពេញនិយមច្រើន ដោយឃើញមានកសិដ្ឋាន ចិញ្ចឹម កង្កែបជាហូរហែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ហើយការចិញ្ចឹមត្រឹមតែ រយៈ ពេលតែ២ ទៅ៣ខែប៉ុណ្ណោះ អាចប្រមូលផលលក់នៅលើទីផ្សារបាន។ លោកបានណែ នាំ និង ចែករំលែកនូវបទពិសោធន៍មួយចំនួនជូនដល់កសិករចិញ្ចឹមកង្កែបយក សាច់ត្រូវ ជ្រើស រើសទីតាំងរៀបចំធ្វើអាង ដាក់កង្កែប ចិញ្ចឹមឱ្យបានសមស្របតាមលក្ខណៈ បច្ចេក ទេសត្រឹមត្រូវ ជ្រើសរើសពូជកូនកង្កែប ដែលមានសុខភាពល្អក្នុងចន្លោះអាយុប៉ុន្មាន៣០ ទៅ៤០ថ្ងៃ ផ្ដល់ចំណីដែលមានកម្រិតជាតិសាច់គ្រប់គ្រាន់ឱ្យបានទៀងទាត់ និងថែទាំ អនាម័យឱ្យបានស្អាតជាប្រចាំដោយប្ដូរទឹក ២ទៅ៣ដងក្នុងមួយថ្ងៃ។

លោកបានបន្ថែមថា ប្រសិនបើមានបញ្ហាហើមពោះ ឬរលាកត្រូវព្យាបាល ដោយ ថ្នាំផ្សំពីធម្មជាតិ តាមមេរៀនពីលោកគ្រូកសិកម្ម។ លោកបានអះអាងថា ក្នុងការចិញ្ចឹម កង្កែប តាមបច្ចេកទេសបំប៉ន កង្កែបយកសាច់ ចំនួន១ពាន់ក្បាល អាចរកប្រាក់ចំណេញ បាន ប្រមាណ៦០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ក្នុងរយៈពេលពីរខែកន្លះ ទៅ៣ខែផងដែរ៕

ដោយ រិទ្ធី

ប្រភព៖មន្ទីរព័ត៌មានខេត្ដត្បូងឃ្មុំ