ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន នាំយកទៀនព្រះវស្សា និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង៣២ ក្នុងខេត្ត

AKP ប៉ៃលិន ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមព្រមទាំងពុទ្ធ បរិស័ទជិតឆ្ងាយ នាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម ដែលពិធីប្រព្រឹត្តទៅនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
រូបថត៖ AKP-ប៉ៃលិន