ឯកឧត្ដម សោម ចិន ៖ វិស័យពុទ្ធចក្រ និងអាណាចក្របានដើរតួនាទី ក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេស និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋរីកចម្រើនដូចសព្វថ្ងៃ

AKP កំពត ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្ដម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុម ការងារចុះជួយ មូល ដ្ឋានក្រុងកំពតខេត្ដកំពតបានលើកឡើងថា បច្ចុប្បន្នផ្ដើមចេញពីប្រទេសជាតិ មាន សុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ បានធ្វើឱ្យវិស័យពុទ្ធចក្រនិងអាណាចក្រ ដើរ តួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស និងរួមចំណែកជួយកិច្ចការសង្គម ធ្វើ ឱ្យ ជីវភាពប្រជាពលរដ្ឋបានរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។  

ថ្លែងក្នុងឱកាសអញ្ជើញនាំបច្ច័យ ទេយ្យវត្ថុ ទៀនចំណាំព្រះវស្សាប្រគេន ព្រះសង្ឃ ដែលនិមន្តមកពីវត្តចំនួន០៧ក្នុងក្រុងកំពត និងស្រុកទឹកឈូ កាលពីពេលចុងសប្ដាហ៍ កន្លងទៅនេះ នៅវត្តត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ឯកឧត្ដម សោម ចិន បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដោយមាន ការគាំទ្រជា មហាសាមគ្គីដ៏រឹងមាំរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ បានធ្វើឱ្យ ប្រទេសជាតិរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រជាបន្តបន្ទាប់។ជាក់ស្ដែងបច្ចុប្បន្ន បើទោះបីកម្ពុជា ក៏ដូចជាខេត្តកំពត កំពុងស្ថិតនៅក្នុងស្ថានភាព នៃការ ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ក្តី ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ រួមនឹងព្រះសង្ឃ ក្នុង ខេត្តកំពត ទាំងមូលតែងតែបានសហការគ្នាយកចិត្តទុកដាក់ជាប់ជានិច្ច ជួយដល់ប្រជា ពលរដ្ឋ ប្រឈម ការខ្វះខាតជីវភាពក្នុងគ្រួសារ។ឯកឧត្ដមបន្ដថា វត្តអារាមនិងព្រះសង្ឃ រមែងបាននិមន្ត ចូល រួមជាមួយរាជរដ្ឋាភិបាល និងជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ ជាន់ ថ្នាក់ ទាំងវិធាន ការ ការពារនិងការអប់រំ ព្រមទាំងឧបត្ថម្ភនូវថវិកាស្បៀងអាហារសម្ភារ ប្រើប្រាស់ដល់ ប្រជាពលរដ្ឋជួបប្រទះការខ្វះខាតជាបន្តបន្ទាប់។

ឯកឧត្ដមបានថ្លែងការកោតសរសើរចំពោះទឹកចិត្ត សទ្ធា ជ្រះថ្លា របស់មន្ត្រី ក្រុមការ ងារគ្រប់លំដាប់ថ្នាក់អាជ្ញាធរក្រុងកំពត ព្រមទាំងប្រជា ពុទ្ធបរិស័ទទាំងអស់ដែលតែងតែ បាន ចូលរួមជាមួយឯកឧត្តមនិងក្រុមគ្រួសារ ជាទៀងទាត់ រៀងរាល់ ឆ្នាំ មិនដែលអាក់ ខាន ដើម្បីទ្រទ្រង់នៅក្នុងរដូវកាលព្រះសង្ឃគង់ចាំព្រះវស្សា

សូមបញ្ជាក់ថា បច្ច័យដែលអម ទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា បានប្រគេន ព្រះសង្ឃចំនួន០៧វត្តដោយក្នុងវត្តនីមួយៗ ទទួលបានបច្ច័យចំនួន៩៧ម៉ឺនរៀល ដោយ ឡែកវត្ត ត្រើយកោះ ទទួលបានបច្ច័យចំនួន១លាន៧ម៉ឺនរៀល៕

ដោយ ប្រាក់ លាង