អ្នកនាំពាក្យក្រសួងអប់រំ៖ ក្រសួងនឹងប្រកាសអំពីបើកដំណើរការសាលារៀនឡើងវិញ ក្នុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងអប់រំនឹងប្រកាសអំពី ការ បើក សាលារៀនឡើងវិញនៅក្នុងសប្តាហ៍នេះ។

ឯកឧត្ដម ឌី ខាំប៉ូលី អ្នកនាំពាក្យអប់រំយុវជន និងកីឡាបានថ្លែងថា ក្រសួងនឹង ប្រកាស ការបើកសាលារៀនឡើងវិញនៅក្នុងសប្តាហ៍នេះ ដោយពេលនេះក្រសួង កំពុង រៀបចំ ឯកសារ។ ឯកឧត្ដមបានបញ្ជាក់ថាការប្រកាសរបស់ក្រសួងអប់រំនេះ នឹងអនុញ្ញាតឱ្យ បើកសាលារៀនឡើងវិញនៅថ្ងៃណាមួយជាក់លាក់នោះទេ ដោយឯកឧត្ដមក៏មិនទាន់ ទទួល បាន ព័ត៌មាននេះច្បាស់ដែរ ដែលត្រូវរង់ចាំការប្រកាសសម្រេចរបស់ក្រសួងសិន។

កាលពីពេលថ្មីៗនេះ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា ក៏បានលើកឡើងពីដំណើរការនៃការបើកសាលារៀនឡើងវិញគឺមានបីដំណាក់កាល។ ឯកឧត្ដមបានបន្ដថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយក រដ្ឋមន្ត្រី ជំហររបស់ក្រសួងអប់រំ យុវជន និងកីឡាលើការបើកដំណើរ ការសាលារៀនទាំង អស់ឡើងវិញ នឹងប្រព្រឹត្តទៅតាមបីដំណាក់កាល រួមមាន៖ដំណាក់កាលទី១ សាលារៀន មានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្តង់ដារមធ្យម និង ដំណាក់ កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។

ឯកឧត្ដមបានអះអាងថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គមសេដ្ឋកិច្ច។ តែទោះបីយ៉ាងណាក្ដី ឯកឧត្ដមអ្នកនាំពាក្យក៏មិនបានបញ្ជាក់ពីពេលវេលា នៃការបើកសាលារៀនឡើងវិញឱ្យបានច្បាស់លាស់ និងជាក់លាក់នោះទេ។ ឯកឧត្ដមបាន បន្ថែមថា នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបសាធារណជន ពីកាលបរិច្ឆេទនិងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែក ដំណាក់ កាលទី២ និងដំណាក់កាលទី៣ចំណុះឱ្យដំណាក់កាលទី១។ ឯកឧត្ដមបានបន្ថែមទៀត ថា ក្រសួងអប់រំ នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចបន្តពិនិត្យ ករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើក ឡើង នៅ ក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍នេះថា ជាជំហានដំបូងក្រសួង នឹងបើកសាក ល្បងសាលាអន្តជាតិចំនួន១៥ដែលមានស្តង់ដារខ្ពស់ ក្នុងនោះរួមមាន សាលាភាសា ជប៉ុន អង់គ្លេស អាម៉េរិកាំង និងបារាំង ជាមុនសិនដែលមានសិស្សប្រមាណ២ម៉ឺននាក់។ លោកជំទាវបានបន្ដថា ប៉ុន្តែ មុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលា រៀន ឡើងវិញមកក្រសួង ដើម្បីឱ្យ ក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលា ទាំងនោះស្របតាមស្តង់ដារ តាម ការណែនាំរបស់ក្រសួងសុខាភិបាលដែរ ឬយ៉ាងណាមុន នឹងឈានដល់ការចុះអនុស្សរណៈ អនុញ្ញាតឱ្យបើកជាផ្លូវការ៕

ដោយ ប៊ុនរិទ្ធ