លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីថ្មី

AKP កំពង់ចាម ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូលកាន់​តំណែងថ្មីរបស់ លោកស្រី ឯម ថាវី ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ជំនួសលោកស្រី ដុក ណារុំ ដែលត្រូវ​ដាក់ឱ្យចូលនិវត្តន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្ត ។

រូបថត៖ ឆាយ មុត