រដ្ឋបាលខេត្តកែប នាំយកនូវទៀនព្រះវស្សា ប្រគេនព្រះសង្ឃដែលគង់នៅវត្តគីរីវនី នៅសង្កាត់ព្រៃធំ ក្រុងកែប

AKP កែប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ អាជីវករ និងពុទ្ធបរិស័ទជិតឆ្ងាយ នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់នៅវត្តគីរីវនី (ហៅវត្តភ្នំព្រួស) ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប សម្រាប់​ប្រើប្រាស់តាមតម្រូវការផ្សេងៗក្នុងវិស័យព្រះពុទ្ធសាសនា នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ AKP-កែប