អ្នកវិទ្យាសាស្ត្រនិយាយថាវីរុសកូវីដ១៩ អាចរស់នៅ និងស្ថិតនៅក្នុងលំហអាកាស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវយកថាម (០៦.០៧.២០)

យោងតាមសារព័ត៌មានញូវយកថាមបានឲ្យដឹងថាអ្នកវិទ្យាសាស្ត្ររាប់រយនាក់បាននិយាយថាមានភ័ស្តុតាងដែលបញ្ជាក់​ថា   វីរុសកូវីដ១៩ មានរូបរាងជាលម្អងតូចៗ  ​រស់នៅនិងស្ថិតនៅក្នុងលំហអាកាស ​អាចឆ្លងទៅមនុស្សបានយ៉ាងងាយ ។   អ្នកវិទ្យាសាស្ត្រទំាងនោះកំពុងអំពាវនាវឱ្យអង្គការសុខភាពពិភពលោកពិនិត្យឡើងវិញនូវការផ្តល់អនុសាសន៍នានា ទាក់ទងនឹងការការពារប្រឆំាងនឹងវីរុសនោះ  ។

អង្គការសុខភាពពិភពលោកធ្លាប់បានប្រកាសថាវីរុសកូវីដ១៩អាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗចេញពីច្រមុះឬមាត់នៅពេលអ្នកផ្ទុកវីរុសក្អក, កណ្តាស់ឬក៏និយាយ។

​អង្គការសុខភាពពិភពលោកមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអត្ថាធិប្បាយលើរបាយការណ៍នោះនៅឡើយទេ។