វិធានការការពារវីរុសកូវីដ១៩ បានធ្វើឱ្យទីក្រុងជាច្រើននៅបណ្តាប្រទេសសមាជិកអាស៊ានមានខ្យល់អាកាសបរិសុទ្ធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព South China Morning Post (០៦.០៧.២០)

ការបិទប្រទេសនៅក្នុងប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានបានធ្វើឲ្យទីក្រុងជាច្រើនក្នុងតំបន់កាត់បន្ថយការបំពុលខ្យល់យ៉ាងខ្លាំងដែលធ្លាប់ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់ប្រជាជន។

នៅត្រឹមខែឧសភានៅពេលដែលការបិទប្រទេសបានចូលជាធរមាន ទីក្រុងម៉ានីល, បាងកកនិងទីក្រុងហូជីមិញបានចូលរួមជាមួយប្រទេសសិង្ហបុរី ដែលគេបានដឹងថា ជាទីក្រុងកំពុងទទួលបានខ្យល់អាកាសបរិសុទ្ធ ។ ទីក្រុងបាងកកបានបង្ហាញពីភាពប្រសើរបំផុតដោយពិន្ទុបំពុលខ្យល់ក្នុងទីក្រុងនេះបានថយចុះជាង ៥០ ភាគរយ។

ការធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់អាចជាលទ្ធផលល្អសម្រាប់ទីក្រុងទាំងនោះប៉ុន្តែអាចមិនមាននិរន្តរភាពទេព្រោះទីក្រុងនានានៅទូទាំងតំបន់បានបើកដំណើរការឡើងវិញជាបណ្តើរ ហើយ ។