ប្រទេសចិនបញ្ឈប់ការនាំចូលសាច់ពីរោងចក្រចំនួនពីរកន្លែងក្នុងប្រទេសប្រេស៊ីល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០៧.២០)

ចិន៖ យោងតាមអាជ្ញាធរគយចិនបាន ឲ្យដឹង ថាប្រទេសចិនបានផ្អាកការនាំចូលសាច់ជ្រូកពីរោងចក្រចំនួន ២ កន្លែងក្នុងប្រទេសប្រេស៊ីល ដោយសារតែប្រទេសចិនកំពុងមានការបង្ក្រាបលើការដឹកជញ្ជូនសាច់នៅពេលមានការព្រួយបារម្ភអំពីការឆ្លងវីរុសកូវីដ១៩។

ប្រទេសចិនគឺប្រទេសដែលទិញសាច់ជ្រូក, សាច់គោនិងសាច់មាន់ច្រើនជាងគេបំផុតរបស់ប្រទេសប្រេស៊ីល។

រោងចក្រសាច់ប្រេស៊ីលសរុបចំនួន ៦ ត្រូវបានហាមឃាត់មិនអោយនាំចេញទៅប្រទេសចិនដោយសារមានក្តីបារម្ភនៅពេលមានរាប់ពាន់ករណីឆ្លងកូវីដ ១៩ ថ្មីបានកើនឡើងនៅក្នុងប្រទេសប្រេស៊ីល។