ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ចំនួន ១៨.៣៥២ គ្រួសារ នៅខេត្តសៀមរាប ទទួលបានប័ណ្ណក្រីក្រពីរាជរដ្ឋាភិបាល

AKP សៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០–

លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុង​អំឡុង​​ វិបត្តិកូវីដ-១៩ចំនួន ១៨.៣៥២ គ្រួសារ នៅខេត្តសៀមរាប ទទួលបានប័ណ្ណក្រីក្រពីរាជរដ្ឋាភិបាល និង បានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅតាមសាខាវីង ជាបណ្តើរៗ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ឃុត សៅ