ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានបានឈានដល់កម្រិតខ្ពស់ថ្មីមួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៣.០៧.២០)

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅតំបន់អាស៊ានបានមានប្រសាសន៍ឲ្យដឹងថាទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានដល់កម្រិតខ្ពស់ថ្មីមួយជាមួយនឹងការអនុវត្តនូវផែនការមេដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីនហួរមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំដ៏ទៃទៀត លោកបាននិយាយថាឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងសម្រាប់ភាគីទាំងពីរអនុវត្តទស្សនៈភាពជាដៃគូយុទ្ធសាស្ត្រចិន – អាស៊ានដល់ឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលចិន – អាស៊ានលើកទី ២១ កាលពី​ខែវិច្ឆិកា​ឆ្នាំមុននៅសិង្ហបុរី។

សូមបញ្ជាក់ផងដែរថាប្រទេសចិននិងអាស៊ានបានបង្កើនល្បឿនក្នុងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយនិងសន្តិសុខដោយធ្វើសមយុទ្ធកងនាវាចររួមគ្នាមួយនៅក្នុងខែមេសាឆ្នាំនេះផងដែរ។