វិស័យទេសចរណ៍របស់ប្រទេសថៃកំពុងជួបផលលំបាកដោយសារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៣.០៧.២០)

ថៃ៖ ដើម្បីដោះស្រាយ​ផលលំបាកក្នុងវិស័យទេសចរណ៍ដោយសារវីរុសកូវីដ១៩នោះ រដ្ឋាភិបាលថៃគ្រោងអនុវត្តការ​ផ្តល់ប័ណ្ណរង្វាន់ទេសចរដើម្បីជំរុញការធ្វើដំណើរក្នុងស្រុកចំនួន ២ លានសន្លឹកចាប់ពីខែ​កក្កដាដល់ខែ​តុលាព្រមទាំងកំពុងពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

ប្រទេសថៃមិនមានការឆ្លងជំងឺវីរុសក្នុងប្រទេសអស់រយៈពេល ៣៥ ថ្ងៃជាប់ៗគ្នា ហើយករណីឆ្លងថ្មីទាំងអស់ដែលបានកត់ត្រាគឺជាជនជាតិថៃដែលវិលត្រឡប់មកពីបរទេសវិញតែប៉ុន្នោះ។

ទោះបីជាមានការបន្ធូបន្ថយបំរាមគោចរចាប់តាំងពីខែមេសាមក ហើយអាជីវកម្មភាគច្រើនត្រូវបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញក៏ដោយក៏នៅមានហាងភាគច្រើនកំពុងបិទទ្វារនៅឡើយ។