សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនអ្នកជំងឺរ៉ាំរ៉ៃ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន នៅសង្កាត់លេខ១

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០–

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា អនុសាខាអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ចែកជូនអ្នកជំងឺរ៉ាំរ៉ៃ និងប្រជាពល រដ្ឋងាយរងគ្រោះចំនួន ០៤គ្រួសារ រស់នៅភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ ។

នៅក្នុងឱកាសនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃ និងក្រីក្រ ០៤គ្រួសារនេះ លោក គាំ សុខុម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច និងឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ក្មេងកំព្រា នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាជួយពួកគាត់ឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយសារតែខ្វះខាតស្បៀងអាហារនោះទេ ។

លោក គាំ សុខុម ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់ កាត់បន្ថយហានិ ភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ត្រូវលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន បន្តយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល  ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ចនៅពេលមានការជួបជុំនៅតាមទីសាធារណៈ និងត្រូវអនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល បញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគន៍ ។

អំណោយដែលផ្ដល់ជូនគ្រួសារមានជំងឺរ៉ាំរ៉ៃ និងក្រីក្រទាំង ៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម  មី១កេស ទឹកស៊ីអ៊ីវ១យួ កន្ទេល១ ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស អាវយឺត៥ ស្បែកជើង១គូរ សាប៊ូកក់សក់១ដប សាប៊ូលាងខ្លួន១ដប សាប៊ូម្សៅ ១គីឡូក្រាម ប្រេងឆា៥លីត្រ ឃីត១កញ្ចប់ (ក្រមា១ សារុង១ មុង១ ភួយ១) ម៉ាស ៥០សន្លឹក និងថវិកាមួយចំនួន ៕ ដោយ៖ងូ សុមុនី