ប្រទេសឡាវនឹងបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីមេគង្គទីបីទោះបីមានការព្រួយបារម្ភពីប្រទេសជិតខាងក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.០៧.២០)

ឡាវ៖ កាលពីថ្ងៃទី០១ ខែកក្កដាគណៈកម្មការទន្លេមេគង្គបាននិយាយថាប្រទេសឡាវកំពុងជំរុញគម្រោងវារីអគ្គិសនីទីបីនៅតាមដងទន្លេមេគង្គទោះបីជាមានការព្រួយបារម្ភពីប្រទេសជិតខាងអំពីសក្តានុពលនេះក្នុងការធ្វើឱ្យប៉ះពាល់ដល់ជលផលនិងកសិកម្មនៅក្រោមខ្សែទឹកក៏ដោយ។

គម្រោងទំនប់ហ្លួងព្រះបាងដែលមានកម្លាំង ១.៤០០ មេហ្គាវ៉ាត់វ៉ាត់គឺជាទំនប់វារីអគ្គិសនីទី ៣ និងធំជាងគេរបស់ប្រទេសឡាវដោយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ។

រដ្ឋាភិបាលនៃប្រទេសកម្ពុជា ថៃនិងវៀតណាមបានលើកឡើងពីកង្វល់ចំពោះប្រទេសឡាវនិងជំរុញឱ្យមានពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃអំពីផលប៉ះពាល់បន្ទាប់ពីគណៈកម្មការទន្លេមេគង្គបានបញ្ចប់ដំណើរការពិគ្រោះយោបល់រយៈពេល ៦ ខែជាផ្លូវការសម្រាប់គម្រោងនេះ។