ការបោះឆ្នោតជាសកលរបស់ប្រទេសមីយ៉ាន់ម៉ាបានកំណត់នៅដើមខែវិច្ឆិកាខាងមុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.០៧.២០)

មីយ៉ាន់ម៉ា៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ាបានប្រកាសថាការបោះឆ្នោតជាសកលឆ្នាំ ២០២០ នេះនឹងប្រពឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។

គណៈកម្មការរៀបចំការបោះឆ្នោតក៏បានចេញកាលបរិច្ឆេទដើម្បីជ្រើសរើសតំណាងរាស្ត្រនីមួយៗចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៧ ខែសីហាខណៈដែលការត្រួតពិនិត្យបញ្ជីឈ្មោះបេក្ខជននឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែសីហា។

កាលបរិច្ឆេទសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវប្រកាសបន្ទាប់ពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រត្រូវបានបញ្ជាក់ថាត្រឹមត្រូវ  ហើយ ។