សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចំរុះផ្សេងៗ ក្នុងទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា

AKPភ្នំពេញថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀតឱ្យបានគង់វង្ស ដើម្បីធានា​និរ​ន្ត​រ​ភា​ព​ធនធានជលផល នៅក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។

នៅលើផេកផ្លូវការថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា អបអរ​សា​​ទ​រទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ ទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា គឺ​ជា​ទិ​វា​ដ៏​សំ​ខា​ន់​មួ​យ​​ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំ​ណោមប្រជាព​ល​រ​ដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំប​ន់ឆ្ងា​យពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅ​តាម​វា​ល​ស្រែ​ទូទាំងប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តី​មា​នសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូល​រួមអភិរក្សជី​វចំ​រុះផ្សេង​ៗ​ទៀ​ត​ឱ្យ​បា​ន​គ​ង់​វ​ង្ស​ដើ​ម្បីធានានិរន្តរភាពធនធានជលផលឱ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទាន​រប​ស់ប​ង​ប្អូ​ន​ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ ដោយ៖ ជឹម ណារី