ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃចំនួន១០វត្ត នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមនឹងសហការី អញ្ជើញប្រគេន​ទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃចំនួន១០វត្ត នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)។

រូបថត៖ AKP-កំពង់ធំ