លោកត្រាំយល់ព្រមកាត់បន្ថយកងទ័ពចំនួន ៩.៥០០ នាក់នៅក្នុងប្រទេសអាល្លឺម៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៧.០១.២០)

អាមេរិក៖ ក្រសួងការពារជាតិអាមេរិកបាននិយាយឲ្យដឹងថាលោកប្រធានាធិបតីដូណាល់ត្រាំបានយល់ព្រម​លើផែនការកាត់បន្ថយកងទ័ពអាមេរិកដែលមានវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់ចំនួន ៩.៥០០ នាក់។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយថាការផ្លាស់ប្តូរនេះ   គឺមានបំណងដាក់ពង្រាយ​កងទ័ពឡើងវិញ, ពង្រឹងការទប់ស្កាត់លើឥទ្ធិពលរបស់ប្រទេសរុស្ស៊ី, ពង្រឹង អង្គការណាតូ និង ធានាដល់សម្ព័ន្ធមិត្តក៏ដូច​ជាធ្វើឱ្យប្រសើរឡើងនូវភាពបត់បែនខាងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនមិនបានផ្តល់ព័ត៌មានលម្អិតថាតើការកាត់បន្ថយនឹងកើតឡើងនៅពេលណាឬក៏កងទ័ពនឹងត្រូវបញ្ជូនទៅដាក់ពង្រាយនៅប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូណាមួយ​ទេ  ។