ការចំណាយលើវិស័យការពារជាតិរបស់អូស្រ្តាលីនឹងកើនឡើងក្នុងពេលមានការប្រកួតប្រជែងគ្នានៅឥណ្ឌូប៉ាស៊ីហ្វិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (០៧.០១.២០)

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកស្កុតម៉ូរីសុនបានប្រកាសអំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រនិងរចនា​សម្ព័ន្ធកង​កម្លាំងការពារជាតិរបស់អូស្រ្តាលីនៅពេលដែលសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកសំឡឹងមើលការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នៅក្នុងសុន្ទរកថាដ៏សំខាន់មួយដែលបានថ្លែងនៅទីក្រុងកង់បេរ៉ានៅថ្ងៃ០១ ខែកក្កដានេះលោកម៉ូរីសុន បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងចំណាយថវិកាចំនួន ២៧០ ពាន់លានដុល្លារអូស្ត្រាលីស្មើរនឹង ១៨៥ ពាន់លានដុល្លារអាមេរិកក្នុងវិស័យការពារជាតិនៅទសវត្សរ៍ក្រោយនេះ។

ការចំណាយទាំងនោះនឹងរួមបញ្ចូលទាំងការទិញមីស៊ីលរត់ចម្ងាយ​ឆ្ងាយប្រឆាំងនឹងនាវា ពីកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកផងដែរ។