រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ ក្នុងស្រុកអូររាំងឪ

AKP ត្បូងឃ្មុំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារ សាខាកាកបាទក្រហម អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ ក្នុងស្រុកអូររាំងឪ ព្រមទាំងពលករដែលទើបមកពីប្រទេសក្រៅចំនួន ៧២នាក់ ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុង វិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ AKP-ត្បូងឃ្មុំ