ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មការព័ត៌មាននិង​ផ្សព្វ​ផ្សា​យឆ្ពោះទៅ ស៊ីហ្គេម លើ​ក​ទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និ​ង​ជា​ប្រ​ធានគណៈកម្មការផ្សព្វផ្សាយនិងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំ​កិ​ច្ច​ប្រ​ជុំ​ក្រុម​កា​រ​ងា​រ​ព​ត៌​មា​ន និងផ្សព្វផ្សាយពីដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កិច្ចប្រជុំគណៈកម្មការពត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នៅ​ក្នុង​ពេ​ល​នេះ​យើ​ង​បា​ន​ត្រៀ​មខ្លួនក្នុងការផ្សព្វផ្សាយថា អ្វីទៅជា ស៊ីហ្គេម អំពីតួនាទីរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ។ យើង​នឹ​ង​បំ​ផុ​ស​ឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ អំពីការថែរក្សាបរិស្ថានស្អាត ការថែរក្សាអនាម័យស្អាត ក្នុងកា​រ​រ​ស់​នៅ​ដែលកិច្ចការទាំងនេះដែលយើងត្រូវត្រៀមរៀបចំមុន ដើម្បីទទួល ភ្ញៀវអន្តរជាតិ ថាតើ​ក​ម្ពុ​ជា​យើ​ង​មា​ន​កា​ររីកចម្រើនកម្រិតណា។ «ខ្ញុំចាំបានថា កាលពីឆ្នាំ២០១២ ពេលព្រះរាជាណា​ចក្រកម្ពុជា​ទទួល​ធ្វើម្ចាស់​ផ្ទះ​ សន្និសីទកំពូលអាស៊ាន មានបណ្តាប្រទេសជាច្រើនមានការភ្ញាក់ផ្អើលចំពោះរាជធានីភ្នំពេញស្អាត ចឹង​យើ​​ង​ចង់បន្តរបៀបនេះទៅទៀត ដោយយើងមិនត្រឹមចង់បានតែស្អាតតែគេមកប៉ុណ្ណោះទេ ប៉ុន្តែយើ​ង​ច​ង់​ឃើ​ញ​ពួកគាត់ទម្លាប់ស្អាតរហូតតែម្តង។»

ឯកឧត្តម ខៀវ កាញារីទ្ធ បន្ថែមថា នេះជាការរៀបចំ ដែលយើងអាចធ្វើការផ្សព្វផ្សាយវេទិកាតុមូល ឬសិ​ក្ខាសាលាផ្សព្វផ្សាយលើបញ្ហាទាំងអស់នេះ ហើយក៏ត្រៀមបើកវគ្គបណ្តុះ​បណ្តាលផ្នែក​មន្ត្រី​អ្ន​ក​យ​ក​ព័​ត៌​មានកីឡា ពីព្រោះ កម្ពុជានៅខ្វះអ្នកយកព័ត៌មានកីឡា ហើយក៏មានប្រភេទកីឡា​ជាច្រើន​ក៏យើ​ងមិ​ន​ធ្លា​ប់​ដឹ​ង មិ​ន​ធ្លាប់បានផ្សាយ ដូចជាប្រភេទកីឡាប្រណាំងទូកក្តោង កីឡាប្រណាំងសេះ ទ្រីយ៉ាត្លុង ដែ​ល​យើ​ង​អា​​ច​ថ​ត​បានច្រើនបែបទៅទៀត ដោយកន្លងមកគឺ យើងគ្រាន់តែថតផ្សាយក្នុងលក្ខណៈលំៗធម្មតា ដោ​យគេ​ថ​ត​ទាំ​ងស្រុង ក្នុងកម្រិតបច្ចេកទេសនោះ គឺយើងមិនទាន់ចេះ នៅឡើយទេ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើ​ក​ទី​៣​២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានគណៈកម្មការជំនា​ញក្រោ​ម​ចំ​ណុះ​រ​ប​ស់ខ្លួនចំនួន១៤ ក្រោ​មការចង្អុល បង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដើម្បី​ធ្វើ​យ៉ា​ង​ណា​ឱ្យ​ដំ​ណើ​រ​កា​រឆ្ពោះទៅស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ទទួលបាននូវជោគជ័យជាប្រវត្តិសាស្ត្រ ដែលក​ម្ពុ​ជា​ទើ​ប​នឹ​ង​ទ​ទួ​លធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៃការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ៕

ដោយ៖ ហេង ណាលីន