ឯកឧត្តម ផាន់ ចាន់ធុល នាំយកថវិកាជាង ៧០លានរៀល របស់សប្បុរសជន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

AKP ប៉ៃលិន ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០-

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្ត បាននាំយកថវិកាសប្បុរសធម៌ចំនួន៧៤,៦៣៥,០០០រៀល ដែលបានមកពីការចូលរួមឧបត្ថម្ភ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នជុំវិញខេត្ត និងសប្បុរសជននានា មកប្រគល់ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្តឲ្យកាន់តែមាន ប្រសិទ្ធភាព គុណភាព និងភាពរស់រវើក នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។
រូបថត៖AKP-ប៉ៃលិន