ឯកឧត្តម W. Patrick Murphy អញ្ជើញជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជាចំនួន២០នាក់ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយនិសិ្សត កម្ពុជាចំនួន២០នាក់នៅខេត្តសៀមរាប ដែលនៅក្នុងជំនួបនេះដែរ ឯកឧត្តមបានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិក គ្រោងបើកឱ្យមានមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាពីការអប់រំនៅសហរដ្ឋអាមេរិក មួយទៀតនៅខេត្តសៀមរាប ដែល មានទីតាំងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិសិ្សតនៅក្នុងខេត្តសៀមរាប ដែលមានបំណងចង់ទៅសិក្សានៅសហរដ្ឋអាមេរិកអាចមកទទួលការប្រឹក្សា និងទទួលបានព័ត៌មានថ្មីៗ ពីសកលវិទ្យាល័យនានានៅ​សហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ។

រូបថត៖ ឃុត សៅ