ចក្រភពអង់គ្លេសដាក់ចេញវិធានការបិទទីក្រុងឡេសស្ទឺ (Leicester) ឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៦.២០)

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី២៩ ខែមិថុនាបានបញ្ជាឱ្យបិទសាលារៀននិង ហាងដែលមិនសំខាន់ៗ​នៅក្នុងទីក្រុងឡេសស្ទឺ (Leicester) ភាគកណ្តាលនៃប្រទេសអង់គ្លេសបន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនូ​វ​វីរុសកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថាមានការផ្លាស់ប្តូរនៅទូទាំងប្រទេសដើម្បីបន្ធូរបន្ថយវិធានការតឹងរឹងរយៈពេលបីខែកន្លងមកប៉ុន្តែទីក្រុងឡេសស្ទឺ (Leicester) ត្រូវបន្តវិធានការដដែល​ព្រោះអត្រា​ឆ្លងមាន​ខ្ពស់ជាងបីដងបើធៀបនឹងទីក្រុងផ្សេងដែលរងផលប៉ះពាល់អាក្រក់បំផុត ។

លោកបានប្រាប់សភាបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំក្នុងស្រុកថាខណៈដែលករណីឆ្លងនៅតំបន់ជាច្រើនក្នុងប្រទេសបានធ្លាក់ចុះមានតែទីក្រុងឡេសស្ទឺ (Leicester) មួយទេនៅតែបន្តកើនឡើង​។