ប្រទេសចិនអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៦.២០)

ចិន៖ នៅថ្ងៃទី៣០ ខែមិថុនានេះ សភាប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។

ច្បាប់នេះបានកំណត់ដំណាក់កាលសម្រាប់ការផ្លាស់ប្តូរថ្មីបំផុតទៅនឹងរបៀបរស់នៅរបស់ទីក្រុងហុងកុងដែលអតីតធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេសនិងចាប់តាំងពីបានវិលត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ។

មន្ត្រីចិនបាននិយាយថាច្បាប់ត្រូវបានអនុម័តជាឯកច្ឆន្ទដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ ច្បាប់នេះនឹងកំណត់នូវវិធានការនានា ដើម្បីទប់ទល់នឹងអំពើភេរវកម្ម, ការបំបែកប្រទេស និងការឃុបឃិតជាមួយកម្លាំងបរទេស។