ឯកឧត្តម W. Patrick Murphy អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម W.​ Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅ តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីដំណើរការកម្មវិធីមួយចំនួន តាមរយៈក្រសួងការបរទេស និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) ក្នុងការកត់ត្រា និងចងក្រងឯកសារឡើងវិញ ពីអ្វីដែលបានកើតឡើង និងពង្រីកចំណេះដឹងទាំងនោះចូលទៅក្នុងស្រទាប់ប្រជាជន ដោយមានការអញ្ជើញស្វាគមន៍ពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោក លី សុខឃាង ប្រធានក្រុមមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលស្ថិតនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ ឃុត សៅ