សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

១.អូស្ត្រាលី៖ បើយោងតាមប្រសាសន៍របស់លោក ស្កត់ ម៉ូរីសសាន់ (Scott Morrison)នាយករដ្ឋមន្រ្តីអូស្ត្រាលី នៅថ្ងៃទី ២៩ខែមិថុនានេះបានឲ្យដឹងថា ការបើកព្រំប្រទល់ រវាងរដ្ឋនានាឡើងវិញនឹងគាំទ្រដល់កំណើនការងារ ទោះបីជាមានការផ្ទុះឡើងថ្មីនៃវីរុសកូវីដ១៩នៅក្នុងរដ្ឋមែលប៊នដែលមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេស ក៏ដោយ ។ រដ្ឋអូស្ត្រាលីភាគខាងត្បូង និងរដ្ឋតាស្មាណាបានបញ្ជាក់ថាព្រំដែនរបស់រដ្ឋទាំងពីរនឹងបើក ឡើងវិញនៅ ចុង ខែកក្កដានេះ ។ ចំណែករដ្ឋឃ្វីនឡែនរំពឹងថាអាចនឹងប្រកាសស្រដៀងគ្នានៅថ្ងៃ២៩ ខែមិថុនានេះដែរ ។

២.អាមេរិក៖ អគ្គព្រះរាជអាជ្ញាក្នុងរដ្ឋអារីហ្សូណាបានចេញលិខិតព្រមានដល់ព្រះវិហារធំមួយដែលអះអាងថា ប្រព័ន្ធច្រោះខ្យល់របស់ខ្លួនអាចសម្លាប់វីរុសកូវីដ១៩ដល់ទៅ ៩៩ ភាគរយក្នុងរយៈពេល ១០ នាទី ។ អគ្គព្រះរាជអាជ្ញាបានបញ្ជាក់ក្នុងលិខិតនោះថា ក្នុងករណីដែលគ្មានភស្តុតាងបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រទាក់ទង នឹងការការពារវីរុសកូវីដ ១៩ ដូច្នេះសេចក្តីថ្លែងការណ៍ណាដែលលើកឡើងថាផលិតផលរបស់ ខ្លួនអាចផ្តល់ការការពារពីវីរុសកូវីដ១៩នោះគឺជាការបង្ហាញមិនត្រឹមត្រូវនោះឡើយ ។

៣.ស្របពេលដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ការដឹកជញ្ជូនតាមអាកាសនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងតែ ត្រូវបានគេមើលឃើញថានៅមិនទាន់មានស្តង់ដារត្រឹមត្រូវ ។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ថាអាស៊ានចាំបាច់ត្រូវមានសកម្មភាពកាន់តែខ្លាំងនៅក្នុងវិស័យអាកាសចរណ៍ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចទូទៅនៅក្នុងតំបន់ ។

អត្ថបទ ឆាយ វីកាល