កិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយព័ត៌មានគម្រោងបង្កើតរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម នៅឃុំកំពេញ ស្រុកស្ទឹងហាវ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងការធ្វើបទបង្ហាញលទ្ធផលសិក្សាសង្ខេបលើគម្រោង បង្កើតរោងចក្រផលិត ថាមពលអគ្គិសនីធ្យូងថ្ម របស់ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ើន អេនឌីវេឡុមមេន ដែល មានអនុភាព x៣៥០មេហ្គាវ៉ាត់ គ្រោងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅក្នុងភូមិ សាស្ត្រភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។

តាមតំណាងក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ើន អេន ឌីវេឡុមមេន បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គីសនីដុតធ្យូងថ្ម មានអនុភាព x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ និងបានធ្វើបទបង្ហាញ ចំណុចនិយាមកា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផលប៉ះពាល់សំខាន់ៗ និងវិធានការ ដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិគម្រោងសុវត្ថិភាពការងារមានដូចជា៖ គោល ការណ៍សុវត្ថិភាពទាក់ទង និងខ្សែពាន, គន្លឹះសុវត្ថិភាពនៅតំបន់ស្តុកធ្យូងថ្ម និងផេះធ្យូងថ្មនិងកន្លែងកិនធ្យូងថ្ម,  សុវត្ថិភាពការងារនៅទីខ្ពស់, បុគ្គលិកធ្វើការនៅមន្ទីរ ពិសោធន៍,  បុគ្គលិកធ្វើការនៅកន្លែងដែលមានសំឡេងខ្លាំងៗ, បុគ្គលិកធ្វើការនៅកន្លែងឡចំហាយ, សុវត្ថិភាពនៅកន្លែងផ្ទេរចរន្តអគ្គិសនី  (Switch Yard), ការផ្តល់ជូននូវអនាម័យ និងសុខ មាលភាពជូនដល់បុគ្គលិក កម្មករ,  ការបិទស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាម ទីតាំងសំខាន់នៅក្នុងរោងចក្រ, ការអប់រំ,  ការសង្គ្រោះបឋម, ការស៊ើបអង្កេតគ្រោះថ្នាក់ និងរបាយការណ៍,  ប្រព័ន្ធពន្លត់អគ្គិភ័យ, ប្រព័ន្ធគ្រប់គ្រងខ្យល់ និងកំដៅក្នុងរោងចក្រជាដើម។

គម្រោងរោងចក្រផលិតអគ្គិសនីធ្យូងថ្មកម្លាំង x៣៥០មេហ្គាវ៉ាត់ ផ្តល់ផល ប្រយោជន៍មានដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំ ចូលអគ្គិសនីពី ប្រទេសជិតខាង កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ើន អេន ឌីវេឡុមមេន ដែលបានធ្វើបទបង្ហាញពីផលប៉ះពាល់បរិស្ថាន និងសង្គម ពេញលេញ លើគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានអនុភាព x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រដ្ឋ បាលខេត្ត និងចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកបដោយរលូន ព្រមទាំងធ្វើការណែនាំមួយចំនួនដូចជា៖ ការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម ដើម្បីផ្គត់ផ្គង់រោងចក្រ, រៀបចំទីតាំងស្តុបធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន, ក្រុមហ៊ុនត្រូវអនុវត្តន៍ច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានាដល់និយោគិន និងកម្មករ, សិក្សាសុខុមាលភាពប្រជាពលរដ្ឋ ដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតធ្យូងថ្ម ចម្ងាយ ១០គីឡូម៉ែត្រ ការពារដល់ផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី