អាជ្ញាធរបានព្រមានព្រះវិហារមួយនៅអាមេរិកដែលអះអាងថាវីរុសកូវីដ១៩ អាចសម្លាប់បានដោយការប្រើប្រពន្ធច្រោះខ្យល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេបីស៊ីញូវ (២៩.០៦.២០)

អាមេរិក៖ អគ្គព្រះរាជអាជ្ញាក្នុង​រដ្ឋអារីហ្សូណាបានចេញលិខិតព្រមានដល់ព្រះវិហារធំមួយដែលអះអាងថាប្រព័ន្ធច្រោះខ្យល់របស់ខ្លួនអាចសម្លាប់វីរុសកូវីដ១៩ដល់ទៅ ៩៩ ភាគរយក្នុងរយៈពេល ១០ នាទី។

អគ្គព្រះរាជអាជ្ញាបានបញ្ជាក់ក្នុងលិខិតនោះថា  ក្នុងករណីដែលគ្មានភស្តុតាងបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រទាក់ទងនឹងការការពារវីរុសកូវីដ ១៩ ដូច្នេះសេចក្តីថ្លែងការណ៍ណាដែលលើកឡើងថាផលិតផលរបស់ខ្លួនអាចផ្តល់ការការពារពីវីរុសកូវីដ១៩នោះគឺជាការបង្ហាញមិនត្រឹមត្រូវនោះឡើយ។

សូមបញ្ជាក់ផងដែរថាព្រះវិហារមួយកន្លែងនោះ   ដែលអាចផ្ទុកមនុស្សបានជាង ៣.០០០ នាក់បានអះអាងថា    នៅពេលដែល​ចូលទៅក្នុងសាលនៃព្រះវិហារ     ៩៩ ភាគរយនៃវីរុសកូវីដ១៩ នឹងត្រូវបានកំចាត់​​​  បានដោយប្រព័ន្ធច្រោះខ្យល់ ដែលតម្លើងនៅក្នុងព្រះវិហារ ។