លោកត្រាំបដិសេធមិនបានដឹងពីការឧបត្ថម្ភរបស់រុស្ស៊ីដើម្បីវាយប្រហារលើកងទ័ពអាមេរិកនៅពេលដែលការរិះគន់កាន់តែខ្លាំងឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ដឺហ្គាឌៀន (២៩.០៦.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានអះអាងកាលពីថ្ងៃទី២៨ ខែមិថុនានេះថាគ្មាននរណាម្នាក់បានប្រាប់លោកអំពីផែនការរបស់រុស្ស៊ីក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកសកម្មប្រយុទ្ធតាលីបង់ជាថ្នូរនឹងការវាយប្រហារដ៏សាហាវទៅលើកងទ័ពចម្រុះក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ ទោះបីជាមន្ត្រីសន្តិសុខជាតិអាមេរិកបានធ្វើការឆ្លើយតបចំពោះផែនការនេះចាប់តាំងពីខែមីនាមកម៉្លេះ  ។

យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលទទួលបានពីការសួរចម្លើយរបស់យោធារបស់សហរដ្ឋអាមេរិកទៅលើពួកសកម្មប្រយុទ្ធបានឲ្យដឹងថាការឧបត្ថម្ភរបស់រុស្ស៊ីលើក្រុមតាលីបង់ក្នុងការសម្លាប់កងកំលាំងចម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យមានការស្លាប់ដល់យោធារបស់សហរដ្ឋអាមេរិកជាច្រើន។

ប៉ុន្តែប្រទេសរុស្ស៊ីនិងក្រុមតាលីបង់បានបដិសេធអំពីការចោទប្រកាន់នេះ។